១.លោក ជា ហាក់ អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ័ បានហាត់ការនៅ TUI BLUE Angkor Grace Wellness Resort លើជំនាញចុងភៅ (Kitchen)។
២.លោក ជឺន វីរៈ អនុប្រធានការិយាល័យផែនការ បានហាត់ការនៅ Angkor century Resort & Spa លើជំនាញគេហកិច្ច (House Keeping)។
៣.កញ្ញា ជា ស្រីពេជ្រ មន្ត្រីការិយាល័យអប់រំបណ្តុះបណ្តាល បានហាត់ការនៅ Lynnaya Urban River Resort and Spa លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Service)។
ការហាត់ការវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែងរបស់ក្រុមគ្រូបង្គោលហូកា តាមរយៈការសិក្សា សង្កេត និងអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្ម។
ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហាត់ការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រុមគ្រូបង្គោលយកទៅអនុវត្ត និងចែករំលែកបន្តក្នុងការងារបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តស្ទឹងត្រែង។











