ខេត្តសៀមរាប៖ ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិលើសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន សិក្ខាកាមទាំងអស់បានចូលរួមសិក្សាស្វែងយល់ និងពិភាក្សាជាក្រុមយ៉ាងសកម្មលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
មេរៀនទី១៖ ការពិនិត្យឡើងវិញនូវតម្រូវការចាំបាច់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយប្រើប្រាស់កញ្ចប់ឯកសារស្តង់ដារអាស៊ាន (ASEAN Toolboxes)
១.១. ការកំណត់ធាតុផ្សំដែលគាំទ្រដល់យន្តការកញ្ចប់ឯកសារស្តង់ដារ៖
១. កម្មវិធីសិក្សាទេសចរណ៍អាស៊ានរួម (CATC)
២. ប្រព័ន្ធក្របខណ្ឌគុណវុឌ្ឍិក្នុងតំបន់ (RQFSRS)
៣. គណៈកម្មាធិការជាតិគ្រប់គ្រងអ្នកជំនាញទេសចរណ៍ (NTPB)
៤. គណៈកម្មាធិការជាតិវាយតម្លៃអ្នកជំនាញទេសចរណ៍ (TPCB)
៥. ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS)
៦. ការរៀបចំកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA-TP)
៧. ការទទួលស្គាល់ការសិក្សាពីមុន (RPL)
៨. លេខាធិការដ្ឋានតំបន់សម្រាប់ MRA-TP
១.២. ការកំណត់សមត្ថភាពផ្អែកលើការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព៖
១. និយមន័យនៃសមត្ថភាព (Competency)
២. វិមាត្រនៃសមត្ថភាព (Dimensions of Competency)
៣. ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT)
៤. ការវាយតម្លៃផ្អែកលើសមត្ថភាព (CBA)
លើសពីការសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ក៏បានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាជាក្រុម ការវិភាគករណីសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ពីការអនុវត្តការងារជាក់ស្តែង និងការអនុវត្តបច្ចេកទេសវាយតម្លៃតាមស្តង់ដារអាស៊ាន។ សកម្មភាពទាំងនេះបានជួយពង្រឹងការយល់ដឹងអំពីគោលការណ៍វាយតម្លៃផ្អែកលើសមត្ថភាព ព្រមទាំងលើកកម្ពស់សមត្ថភាពអ្នកវាយតម្លៃឱ្យអាចអនុវត្តការងារប្រកបដោយតម្លាភាព ស្តង់ដារ និងវិជ្ជាជីវៈ។


















































