ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាបើកវគ្គវិក្រឹតការពិសេសដល់មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ចំនួន ៧៤រូប!

2026-07-15 Facebook Sync
ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាបើកវគ្គវិក្រឹតការពិសេសដល់មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ចំនួន ៧៤រូប!
ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាបើកវគ្គវិក្រឹតការពិសេសដល់មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ចំនួន ៧៤រូប!
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកជំទាវ វណ្ណ សេរីរ័ត្ន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក “វគ្គវិក្រឹតការពិសេស ជំនាន់ទី២ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍​ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ” នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរង និងជាតំណាងរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងជាតំណាងរបស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា គ្រូឧទ្ទេស និងសិក្ខាកាម សរុបចំនួន ១២០រូប។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា ដែលរៀបចំឡើងសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលកំពុងប្រកបវិជ្ជាជីវៈនៅក្នុងតំបន់សៀមរាប និងតំបន់ជុំវិញ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីរបកគំហើញថ្មីៗដែលជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងមានការចូលរួមឧទ្ទេសនាមដោយផ្ទាល់ពីមន្រ្តីជំនាញរបស់ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា។ សម្រាប់កម្មវិធីសិក្សា និងឯកសារមេរៀននីមួយៗ មានភាពប្រទាក់ក្រឡាគ្នាដែលឆ្លើយតបនឹងបច្ចុប្បន្នភាពនៃអាជីពរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ក៏ដូចជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើឱ្យយ៉ាងណាឱ្យមានមូលដ្ឋានរួមតែមួយក្នុងការចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌ និងការផ្សព្វផ្សាយអំពីតំបន់រមណីយដ្ឋានជាដើម។
កន្លងមក ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បានរៀបចំបើកវគ្គវិក្រឹតការពិសេសនេះចំនួន ១វគ្គរួចមកហើយ ដោយវគ្គទី១ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន ៤៩រូប ​និងវគ្គទី២នេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦ មានសិក្ខាកាមចំនួន ៧៤រូប ដែលមានសមាសភាពមកពីសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន ភាសាកូរ៉េ ភាសាចិន ខ្មែរអង្គរ ភាសារុស្ស៊ី ភាសាបារាំង ភាសាអាល្លឺម៉ង់ និងពុំស្ថិតក្នុងសមាគម (Freelance)។

Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn