ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍សហការរៀបចំសិក្ខាសាលាស្ដីពី "ការសិក្សាជំនាញ និងឱកាសការងារក្នុងវិស័យទេសចរណ៍"

2026-02-17
ក្រសួងទេសចរណ៍សហការរៀបចំសិក្ខាសាលាស្ដីពី "ការសិក្សាជំនាញ និងឱកាសការងារក្នុងវិស័យទេសចរណ៍"

ក្រសួងទេសចរណ៍សហការរៀបចំសិក្ខាសាលាស្ដីពី "ការសិក្សាជំនាញ និងឱកាសការងារក្នុងវិស័យទេសចរណ៍"
ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថានសន្តប៉ូល និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាទេសចរណ៍ ក្រោមប្រធានបទ "ការសិក្សាជំនាញទេសចរណ៍នៅថ្នាក់ឧត្ដមសិក្សា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងឱកាសការងារក្នុងវិស័យទេសចរណ៍" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ១១:៤០ នាទីព្រឹក។ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលលោកជំទាវនឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ព្រមទាំងមានការចូលរួមជាវាគ្មិនកិត្តិយសពីអ្នកជំនាញនៃក្រសួងទេសចរណ៍ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ជូនដល់បុគ្គលិក សិស្ស និងនិស្សិត។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការទំនាក់ទំនងរវាងវិស័យសាធារណៈ វិស័យឯកជន អ្នកជំនាញទេសចរណ៍ និងយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ជម្រើសនៃការសិក្សាជំនាញឯកទេស និងការត្រៀមលក្ខណៈសម្បត្តិដើម្បីទទួលបានឱកាសការងារក្នុងវិស័យដ៏មានសក្ដានុពលនេះ។

Ministry of Tourism Collaborates to Organize Seminar on "Tourism Education and Career Opportunities"

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn