ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub Barista Training Centre បើកវគ្គបណ្តុះបណ្តាលជំនាញឥតគិតថ្លៃលើជំនាញឆុងកាហ្វេ (Barista) កម្រិតដំបូង សម្រាប់វគ្គទី១ នៅរាជធានីភ្នំពេញ!!

2026-02-19

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងការណែនាំផ្ទាល់ពី លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub Barista Training Centre លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញឆុងកាហ្វេ (Barista) កម្រិតដំបូង សម្រាប់វគ្គទី១ ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន GBS Cambodia ក្រុមហ៊ុន HSC Group មន្ត្រីជំនាញ និងសិក្ខាកាមមកពីវិស័យឯកជន ម្ចាស់អាជីវកម្មហាងកាហ្វេ មានចំនួនសរុបប្រមាណ ១៥ នាក់។
គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាឥតគិតថ្លៃលើជំនាញឆុងកាហ្វេ (Barista) មានចំនួន ២វគ្គ ដែលមានសិក្ខាកាមចំនួន ២០នាក់ (១វគ្គ ១០នាក់)
ដោយវគ្គទី១៖ សិក្សាចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច និងវគ្គទី២៖ សិក្សាចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center)ជាអង្គភាពមួយនៃក្រុមហ៊ុន ជី ប៊ី អេស (GBS - Gourmet Beverage Solutions) ដែលរចនាសម្ព័ន្ធគ្រប់គ្រង និងគ្រូបណ្តុះបណ្តាលសមស្របតាមលក្ខខណ្ឌកំណត់ដោយក្រសួងទេសចរណ៍។មជ្ឈមណ្ឌលមានសម្បទានរឹងគ្រប់គ្រាន់រួមមានទីតាំង អគារ បន្ទប់ថ្នាក់សិក្សាទ្រឹស្តី និងបន្ទប់អនវត្តផ្ទាល់ដោយបានបំពាក់សម្ភារបរិក្ខារ សម្ភារឧបទេស និងសម្ភារគាំទ្រការអនុវត្តផ្ទាល់។ មជ្ឈមណ្ឌលមានកម្មវិធីបណ្តុះបណ្តាលផ្តល់ចំណេះដឹង ជំនាញ និងឥរិយាបថដល់សិស្សដែលមកសិក្សាលើកម្មវិធីរួមមាន៖ (១)ថ្នាក់ឆុងកាហ្វេដំបូង (Barista Skills – Basic Course) (២)ថ្នាក់ឆុងកាហ្វេមធ្យម (Barista Skills – Intermediate Course) (៣)ថ្នាក់ជំនាញឆុងកាហ្វេ (Barista Skills – Diploma Course) (៤)ថ្នាក់បង្កើតរូបមន្តភេសជ្ជៈ (Beverage Recipes Course) និង(៥)ថ្នាក់សិក្សាចាក់រូបលើឡាតតេ (Barista Skills – Latte Art Course)។
នាឱកាសការងារនោះ ក្រុមហ៊ុន HSC Group ក៏បានសហការជាមួយក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub Barista Training Centre ក្នុងការផ្គត់ផ្គង់ផលិតផលទឹកដោះគោសម្រាប់វគ្គបណ្តុះបណ្តាលផងដែរ។
ក្រសួងទេសចរណ៍បានផ្តល់នូវការគាំទ្រចំពោះមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub Barista Training Centre ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងបង្កើននូវចំណេះដឹង ជំនាញ និងឱកាសការងារលើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (ជំនាញឆុងកាហ្វេ) និងមានឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហការលើការវាយតម្លៃសមត្ថភាពអ្នកជំនាញ និងការផ្សព្វផ្សាយនិងប្រកួតជំនាញ ឆុងកាហ្វេថ្នាក់ជាតិផងដែរនាពេលខាងមុខ។

Ministry of Tourism Collaborates with B-Hub Training Centre to Launch Pro Bono Foundational Barista Vocational Training (Session I) in Phnom Penh

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn