ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍បន្តបណ្តុះបណ្តាលគ្រូហូកា លើជំនាញឆុងកាហ្វេ!!

2026-09-10 Facebook Sync
ក្រសួងទេសចរណ៍បន្តបណ្តុះបណ្តាលគ្រូហូកា លើជំនាញឆុងកាហ្វេ!!

ខេត្តសៀមរាប៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. រួមជាមួយលោកស្រី នាក់ រ៉ូហានី ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន GBS និងលោកស្រី តិត សុនាង តំណាងកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញឆុងកាហ្វេ នៅខេត្តសៀមរាប ព្រមទាំងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមសរុបចំនួន ១៤រូប ក្នុងនោះស្ត្រី ៨រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។

ថ្លែងក្នុងពិធី លោកបណ្ឌិប្រធាននាយកដ្ឋាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំង ១៤រូប ដែលបានខិតខំប្រឹងប្រែងចូលរួមរៀនសូត្រ និងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេដោយជោគជ័យ។ លោកបណ្ឌិតបានលើកឡើងថា ការសម្រេចបាននូវលទ្ធផលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងឆន្ទៈក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ និងការរីកចម្រើននៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកបណ្ឌិតក៏បានកោតសរសើរចំពោះកិច្ចសហការរបស់ដៃគូពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសម្របសម្រួលការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយគុណភាព។ លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្លួន ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង និងចែករំលែកបន្ត ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗ រួមមាន៖
១.លើកកម្ពស់សមត្ថភាព និងជំនាញវិជ្ជាជីវៈ ពង្រឹងចំណេះដឹង បច្ចេកទេស និងជំនាញអនុវត្តជាក់ស្តែងលើសិល្បៈនៃការឆុងកាហ្វេ (Barista) ឱ្យស្របតាមស្តង់ដារ និងតម្រូវការរបស់ទីផ្សារការងារ។
២.បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល បំពាក់បំប៉នសិក្ខាកាមឱ្យមានជំនាញវិជ្ជាជីវៈ និងសមត្ថភាពចាំបាច់សម្រាប់ចូលបម្រើការងារក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងត្រៀមលក្ខណៈសម្រាប់បង្កើត និងប្រកបអាជីវកម្មផ្ទាល់ខ្លួន។
៣.ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច រួមចំណែកបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា តាមរយៈការមានបុគ្គលិកដែលមានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈ និងមានសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ និងអតិថិជន។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់គុណភាព និងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ស្របតាមស្តង់ដារជាតិ និងអាស៊ាន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn