ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ សាលា ស្រាក្រឡុកកម្ពុជា(CCS)

2026-08-11 Facebook Sync
ក្រសួងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ សាលា ស្រាក្រឡុកកម្ពុជា(CCS)

ដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍!!

ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំពី លោកបណ្ឌិត ជួប រតនា​ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយនាយកសាលា ស្រាក្រឡុកកម្ពុជា(CCS) និងក្រុមការងារ ដើម្បីពិនិត្យ និងស្វែងរកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅរួមចំណែកពង្រឹងគុណភាពធនធានមនុស្ស និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ស្របតាមស្តង់ដារជាតិ អាស៊ាន និងអន្តរជាតិ។

ក្នុងជំនួបនេះ លោក ចឹក គារុណ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកនាយកសាលា ស្រាក្រឡុកកម្ពុជា(CCS) និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការកសាងភាពជាដៃគូជាមួយក្រសួងទេសចរណ៍។ លោកអនុប្រធាន បានគូសបញ្ជាក់ថា ការចូលរួមពីដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ គឺជាកម្លាំងសំខាន់ក្នុងការបង្កើតឱកាសសិក្សា និងបណ្តុះបណ្តាលជំនាញដែលផ្តោតលើការអនុវត្តជាក់ស្តែង ព្រមទាំងជួយឱ្យយុវជន និងអ្នកជំនាញទេសចរណ៍ទទួលបានសមត្ថភាពដែលអាចប្រើប្រាស់បានពិតប្រាកដក្នុងទីផ្សារការងារ។
លោកក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa), កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP)។

កម្មវិធីទាំងនេះ គឺជាយន្តការសំខាន់សម្រាប់ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងជួយបង្កើនគុណភាពសេវាកម្ម បង្កើនឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្លាំងពលកម្មកម្ពុជា ស្របតាមតម្រូវការទីផ្សារការងារក្នុងប្រទេស តំបន់ និងអន្តរជាតិ។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖

១. ពិនិត្យនីតិវិធី និងលទ្ធភាពចុះបញ្ជី សាលា ស្រាក្រឡុកកម្ពុជា(CCS) ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងវិស័យបដិសណ្ឋារកិច្ច ដើម្បីអាចរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាព ផ្អែកលើសមត្ថភាព និងស្របតាមស្តង់ដារវិជ្ជាជីវៈ ដែលអាចរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពអ្នកជំនាញ និងបង្កើនឱកាសការងារទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ។

២. ពិនិត្យលទ្ធភាពផ្តល់ឯកសារ និងឧបករណ៍ពាក់ព័ន្ធនឹង ក្របខណ្ឌគុណវុឌ្ឍិផ្អែកលើសមត្ថភាព ដើម្បីគាំទ្រដល់ការអនុវត្ត គម្រោងសាកល្បង (Pilot Project) លើជំនាញក្រឡុកស្រា សម្រាប់សិស្សចំនួន២វគ្គ សរុប៥០នាក់ ដល់សាធារណៈជនដោយឥតគិតថ្លៃ។ គម្រោងនេះ នឹងផ្តោតលើការពង្រឹងទាំងចំណេះដឹងទ្រឹស្តី ជំនាញអនុវត្ត និងសមត្ថភាពវិជ្ជាជីវៈ ដើម្បីឱ្យសិស្សអាចត្រៀមខ្លួនបានល្អសម្រាប់ការចូលទៅក្នុងទីផ្សារការងារ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថានឹងក្លាយជាផ្នែកមួយនៃការចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការអភិវឌ្ឍជំនាញទេសចរណ៍ តាមរយៈការភ្ជាប់រវាង ការបណ្តុះបណ្តាល ស្តង់ដារវិជ្ជាជីវៈ និងតម្រូវការទីផ្សារការងារ ដើម្បីបង្កើនផលិតភាពការងារ គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់ធនធានមនុស្សកម្ពុជា និងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាវិស័យសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn