ព័ត៌មាន និងការប្រកាស

្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!

2026-10-09 Facebook Sync
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាការងារជាមួយលោក Laurent Rossier តំណាងអង្គភាព Global Swiss Learning នៃប្រទេសស្វីស ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញក្នុងវិស័យទេសចរណ៍ ជាពិសេសលើជំនាញចុងភៅ។

ក្នុងជំនួបនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Laurent Rossier និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងទេសចរណ៍។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលជាយន្តការសំខាន់ក្នុងការលើកកម្ពស់គុណភាពអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពការងារនៅក្នុងតំបន់ និងអន្តរជាតិ។

ជំនួបនេះបានផ្តោតលើការសិក្សាពីលទ្ធភាពប្រើប្រាស់ប្រព័ន្ធបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដើម្បីពង្រីកឱកាសទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព ស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ក្នុងការស្វែងរកវិធីសាស្ត្របណ្តុះបណ្តាលថ្មីៗ ការលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។

តាមរយៈការពង្រឹងភាពជាដៃគូអន្តរជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល កម្ពុជាមានឱកាសពង្រីកការទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍអ្នកជំនាញទេសចរណ៍ឱ្យមានសមត្ថភាព និងជំនាញស្របតាមស្តង់ដារវិជ្ជាជីវៈ និងតម្រូវការទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ។

្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!
្រកសួងទេសចរណ៍ជួបពិភាក្សាជាមួយ Global Swiss Learning ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញចុងភៅតាមប្រព័ន្ធអនឡាញ!!

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn