ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលស្តង់ដាអាស៊ាន (ASEAN MRA-TP) ដល់អ្នកជំនាញទេសចរណ៍ ចំនួន ៧០រូប នៅខេត្តសៀមរាប!

2026-07-13 Facebook Sync
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលស្តង់ដាអាស៊ាន (ASEAN MRA-TP) ដល់អ្នកជំនាញទេសចរណ៍ ចំនួន ៧០រូប នៅខេត្តសៀមរាប!
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលស្តង់ដាអាស៊ាន (ASEAN MRA-TP) ដល់អ្នកជំនាញទេសចរណ៍ ចំនួន ៧០រូប នៅខេត្តសៀមរាប!
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន” នៅសណ្ឋាគារ Memoire Resort and Spa នៅខេត្តសៀមរាប។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មន្រ្តីរាជការនៃក្រសួងទេសចរណ៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ-អាស៊ាន តំណាងអង្គការ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិក្ខាកាម សរុបចំនួន ១៥០រូប។
ថ្លែងក្នុងពិធីបើកវគ្គ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគិតគូរយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ តាមរយៈការចូលរួមសហការយ៉ាងល្អប្រសើរពីរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ វិស័យរដ្ឋ និងឯកជន ដោយជាក់ស្តែងនៅក្នុងពិធីនេះ មានរដ្ឋបាលខេត្តសៀមរាប តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការ សមាគម និងភាគីពាក់ព័ន្ធនានាផងដែរ។ សម្រាប់ខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន ចំនួន ២វគ្គ ស្របពេលជាមួយគ្នា ដោយវគ្គទី១ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ និងវគ្គទី២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកវគ្គបណ្តុះបណ្តាលដោយជោគជ័យចំនួន ២វគ្គ នៅរាជធានីភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ។
សិក្ខាកាមដែលត្រូវចូលរៀនវគ្គបណ្តុះបណ្តាលនេះសរុបចំនួន ៧០រូប រួមមានវគ្គគ្រូបង្គោលជាតិចំនួន ៣៥រូប និងវគ្គអ្នកវាយតម្លៃបង្គោលចំនួន ៣៥រូប សុទ្ធសឹងជាអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាគ្រូបង្គោលប្រចាំអង្គការ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលមានបទពិសោធការងារច្រើនឆ្នាំ និងសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័រ បានយ៉ាងស្ទាត់ជំនាញ។ វគ្គបណ្តុះបណ្តាលរៀបចំឡើងចំនួន ២ទីតាំង ដោយក្នុងនោះ វគ្គគ្រូបង្គោលជាតិសិក្សានៅ Pop-Up Cafe និងវគ្គអ្នកវាយតម្លៃបង្គោលជាតិសិក្សានៅ SPOON Café Restaurant ក្រោមជំនួយគាំទ្រផ្នែកហិរញ្ញប្បទានរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយមិនតម្រូវឱ្យសិក្ខាកាមបង់ថ្លៃសិក្សា ព្រមទាំងមានការរៀបចំអាហារសម្រន់ និងអាហារថ្ងៃត្រង់ ជូនគ្រូឧទ្ទេស និងសិក្ខាកាមផងដែរ។

Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn