ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈវគ្គបណ្តុះបណ្តាលស្តង់ដាអាស៊ាន (ASEAN MRA-TP) នៅខេត្តសៀមរាប!!

2026-08-18 Facebook Sync
ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈវគ្គបណ្តុះបណ្តាលស្តង់ដាអាស៊ាន (ASEAN MRA-TP) នៅខេត្តសៀមរាប!!

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧ​ត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ រួមជាមួយ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួ​ល​ស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន” នៅសណ្ឋាគារ Memoire Resort and Spa នៅខេត្តសៀមរាប។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ-អាស៊ាន តំណាងអង្គការ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ មន្រ្តីរាជការនៃក្រសួ​​​ង​ទេសចរណ៍ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិក្ខាកាម សរុបចំនួន ១៥០រូប។

ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគិតគូរយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ តាមរយៈការចូលរួមសហការយ៉ាងល្អប្រសើរពីរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ វិស័យរដ្ឋ និងឯកជន ដោយជាក់ស្តែងនៅក្នុងពិធីនេះ មានរដ្ឋបាលខេត្តសៀមរាប តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការ សមាគម និងភាគីពាក់ព័ន្ធនានាផងដែរ។ សម្រាប់ខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន ចំនួន ២វគ្គ ស្របពេលជាមួយគ្នា ដោយវគ្គទី២នេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកវគ្គបណ្តុះបណ្តាលដោយជោគជ័យចំនួន ២វគ្គ នៅរាជធានីភ្នំពេញ និង ១វគ្គនៅខេត្តសៀមរាបអំឡុងខែកក្កដា កាលពីពេលកន្លងទៅថ្មីៗនេះ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រដ្ឋបាលខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពនៃការផ្តល់សេវាទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព តាមរយៈ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ព្រមទាំងការកែលម្អសោភ័ណភាព និងតំបន់នានាក្នុងក្រុងឱ្យកាន់តែស្រស់បំព្រង និងរស់រវើក ដូចជា ផ្លូវថ្ន​ល់​ រុក្ខវិថី និងដងស្ទឹងសៀមរាប ដែលសក្តិសមជា “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិ​ច្ច​ល្អ”។ ជាមួយគ្នានេះ ការពង្រឹងសមត្ថភាព និងគុណវុឌ្ឍិរបស់អ្នកជំនាញទេសចរណ៍ក្នុងខេត្តសៀមរាប គឺជា​កត្តាអាទិភាព និងជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងពង្រឹងភាពប្រកួតប្រជែងរបស់ខេត្តសៀមរាបក្នុងទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមរំពឹងថានឹងទទួលបាននូវចំណេះដឹង និងជំនាញគន្លឹះសំខាន់ៗរួមមាន៖
១.ការស្វែងយល់ពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន​ (ASEAN MRA-TP)។
២. មានចំណេះដឹងអំពីការបណ្តុះបណ្តាល និងការវាយតម្លៃផ្អែកលើសមត្ថភាព (CBT & CBA)។
៣.ការប្រើប្រាស់ឧបករណ៍បណ្តុះបណ្តាលស្តង់ដាអាស៊ាន (ASEAN Toolboxes)។
៤.ការស្វែងយល់ពីក្របខណ្ឌគុណវុឌ្ឍិអាស៊ាន និងវិធាននៃការចងក្រងកញ្ចប់គុណវុឌ្ឍិ (ASEAN Qu​alifi​c​​at​i​on, Clusters, and Packaging Rules)។
៥. ការអនុវត្តនីតិវិធីរៀបចំការបង្រៀន កិច្ចតែងការបង្រៀន និងកម្មវិធីបណ្តុះបណ្តាល (Training Plan, Session Plan, and Delivery)។
៦.ការអនុវត្តបច្ចេកទេសវិភាគតម្រូវការបណ្តុះបណ្តាល (Training Needs Analysis - TNA)។
៧. ការកំណត់វិធីសាស្ត្រ និងឧបករណ៍វាយតម្លៃ (Assessment Methods and Tools)។
៨. ការហ្វឹកហាត់អនុវត្តផ្ទាល់ និងការវាយតម្លៃការបង្រៀនជាក់ស្តែងតាមរយៈ ASEAN Toolbox។

សិក្ខាកាមដែលត្រូវចូលរៀនវគ្គបណ្តុះបណ្តាលនេះសរុបចំនួន ៧០រូប រួមមានវគ្គគ្រូបង្គោលជាតិចំនួន ៣៥រូប និងវគ្គអ្នកវាយតម្លៃបង្គោលចំនួន ៣៥រូប សុទ្ធសឹងជាអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាគ្រូបង្គោលប្រចាំអង្គការ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលមានបទពិសោធការ​ងា​រ​ច្រើនឆ្នាំ និងសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័រ បានយ៉ាងស្ទាត់ជំនាញ។ វគ្គបណ្តុះ​​បណ្តា​លរៀបចំឡើងចំនួន ២ទីតាំង ដោយក្នុងនោះ វគ្គគ្រូបង្គោលជាតិសិក្សានៅ Pop-Up Cafe និងវគ្គអ្នកវាយតម្លៃបង្គោលជាតិសិក្សានៅ SPOON Café Restaurant ក្រោមជំនួយគាំទ្រផ្នែកហិរញ្ញប្បទានរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយមិនតម្រូវឱ្យសិក្ខាកាមបង់ថ្លៃសិក្សា ព្រមទាំងមានការរៀបចំអាហារសម្រន់ និងអាហារថ្ងៃត្រង់ ជូនគ្រូឧទ្ទេស និងសិក្ខាកាមផងដែរ។

កន្លងមក គិតចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនមន្ត្រីជំនាញ និងគ្រូបង្គោលពីសាលា
បណ្តុះបណ្តាល និងវិស័យឯកជន ទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតអាស៊ានបានចំនួន ៣០រូប។ ជាលទ្ធផ​ល គ្រូបង្គោល និងអ្នកវាយតម្លៃកម្រិតអាស៊ានទាំងនោះ បានបន្តបណ្តុះបណ្តាលដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិបានប្រមាណ ៨៦៩រូប ស្របតាមស្តង់ដាអាស៊ាន។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn