រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ទ. បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីត្រៀមរៀបចំកម្មវិធីរួមមាន៖
១.ពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញជំនាន់ទី២៨ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប។
២.វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ ស្រតតាមស្តង់ដាសមត្ថភាពអាស៊ាន (ASEAN MRA-TP) ចាប់ពីថ្ងៃទី១៣-១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាបដិសណ្ឋាកិច្ចស្ពូន និងហាង Pop-Up Cafe ខេត្តសៀមរាប។
៣.វគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ទី២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ថ្ងៃទី១៣-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និង
៤.វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ថ្ងៃទី២៦-៣០ ខែកក្កដា ឆ្នាំ២០២៦។
តាមរយៈវគ្គបណ្តុះបណ្តាលទាំងនេះ ក្រសួងទេសចរណ៍បន្តពង្រឹងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការបង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពអនុវត្តជាក់ស្តែងរបស់មគ្គុទ្ទេសក៍ទេសចរណ៍ គ្រូបង្គោល និងអ្នកវាយតម្លៃ ស្របតាមស្តង់ដាជាតិ និងស្តង់ដាអាស៊ាន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម បង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព។








