ព័ត៌មាន និងការប្រកាស

ដំណើរទស្សនកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទេសចរណ៍ នៅខេត្តតាកែវ!

2026-02-23

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ និងអមដំណើរដោយ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) និងជាតំណាងអង្គការស្វីសខន់ថាក់ និង លោក លេង គិមលឿន តំណាងសណ្ឋាគារ NOVOTEL PHNOM PENH។ ដំណើរទស្សនកិច្ចនេះ ជាការជំរុញផ្សព្វផ្សាយអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសឱ្យបានកាន់តែទូលំទូលាយថែមទៀត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ ជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធនានា សំដៅឱ្យការបណ្តុះបណ្តាលស្របទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងឧស្សាហកម្មទេសចរណ៍។
សូមជម្រាបជូនថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ខាងជើងផ្សារអង្គតាសោម) និងបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដែលមាន ឯកឧត្តមអភិបាល អូលីវីយ៉េ ជាស្ថាបនិក (សាសនាកាតូលិក)។ វិទ្យាល័យនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអប់រំបច្ចេកទេស ដល់យុវជនដែលមានជីវភាពក្រីក្រ ងាយរងគ្រោះ និងស្ថានភាពទូទៅ នៅក្នុងខេត្តតាកែវ និងខេត្តជុំវិញ តាមរយៈការផ្តល់អាហាររូបករណ៍ ការស្នាក់នៅហូបចុក ព្រមទាំងជួយស្វែងរកការងារ ដោយជារួមវិទ្យាល័យត្រូវទទួលរ៉ាប់រងលើការចំណាយផ្សេងៗរបស់សិស្សម្នាក់ប្រមាណ ៥,៤០០ដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ។
ដោយគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ វិទ្យាល័យបានធ្វើការបណ្តុះបណ្តាលសិស្សលើជំនាញបច្ចេកទេស (៣ឆ្នាំ) សមមូលទៅនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac.II) សរុប ចំនួន ១,០៦៩នាក់ លើជំនាញរួមមាន៖ ជំនាញក្សេត្រសាស្រ្ត (២០១៥-បច្ចុប្បន្ន) និងជំនាញទេសចរណ៍ (២០១៨-បច្ចុប្បន្ន)។ ដើម្បីជាការពង្រឹងសមត្ថភាព និងជំនាញបន្ថែមដល់សិស្ស វិទ្យាល័យបានបង្កើតសណ្ឋាគារគំរូនៅក្នុងវិទ្យាល័យផ្ទាល់ និងមានរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ នៅក្នុងខេត្តកំពត និងរីស៊តអេដិនវល្លិ នៅខេត្តកែប សម្រាប់សិស្សជំនាញទេសចរណ៍អនុវត្តការងារជាក់ស្តែងរៀងរាល់សប្តាហ៍។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចខាងលើ លោកជំទាវអនុរដ្ឋលេខាធិការ និងក្នុងនាមក្រសួងទេសចរណ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអភិបាល អូលីវីយ៉េ ដែលបានខិតខំរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង កម្មវិធីសិក្សា សម្ភារៈបរិក្ខា និងកន្លែងសម្រាប់សិស្សអនុវត្តជាក់ស្តែង ប្រកបដោយទស្សនវិស័យ បេសកកម្ម និងគុណតម្លៃនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសយ៉ាងច្បាស់លាស់។

Official Visit to Strengthen Cooperation in Technical and Vocational Education and Training (TVET) in the Tourism Sector, Takeo Province!

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn