កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តរបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
នាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (NCTP) និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ដើម្បីវាយតម្លៃ និងឆ្លុះបញ្ចាំងសមិទ្ធផលឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ព្រមទាំងរៀបចំសកម្មភាពអនុវត្តត្រីមាសទី១ ឆ្នាំ២០២៦។
កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារសំខាន់ៗរួមមាន៖
១. លទ្ធផលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍
២. លទ្ធផលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធអនឡាញ
៣. យន្តការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning: RPL)
៤. ការរៀបចំពិព័រណ៍ការងារ និងការតាំងបង្ហាញជំនាញក្នុងវិស័យទេសចរណ៍ (Tourism Career Demonstration)
៥. ការរៀបចំការប្រកួតជំនាញកម្រិតជាតិ និងអាស៊ាន
៦. ការទទួលស្គាល់ និងបន្តទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
៧. ការរៀបចំបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រដល់ការលើកកម្ពស់ការបណ្តុះបណ្តាល
















