ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បន្តវិក្រឹតសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយបេតិកភណ្ឌជាតិ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព!

2026-07-18 Facebook Sync
ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បន្តវិក្រឹតសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយបេតិកភណ្ឌជាតិ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព!
ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បន្តវិក្រឹតសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយបេតិកភណ្ឌជាតិ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព!
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈទេសចរណ៍ បានចូលរួមជាគ្រូឧទ្ទេសក្នុង“វគ្គវិក្រឹតការពិសេស ជំនាន់ទី២ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍​ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ” នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ដែលសិក្ខាកាម សរុបចំនួន ៨៨រូប។
ក្នុងឱកាសនោះ លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង និងបទពិសោធន៍លើមេរៀនសំខាន់ៗ រួមមាន៖
១. ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព
២. សន្តិសុខ និងសុវត្ថិភាពទេសចរ
តាមរយៈមេរៀនទាំងនេះ សិក្ខាកាមបានស្វែងយល់អំពីគោលការណ៍អភិវឌ្ឍទេសចរណ៍ប្រកបដោយតុល្យភាពរវាងសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ព្រមទាំងតួនាទីរបស់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការចូលរួមអភិរក្សបេតិកភណ្ឌជាតិ លើកកម្ពស់ការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌កម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ សិក្ខាកាមក៏បានសិក្សាអំពីវិធានការការពារ និងគ្រប់គ្រងសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ការបង្ការ និងឆ្លើយតបចំពោះហានិភ័យផ្សេងៗ ព្រមទាំងការអនុវត្តស្តង់ដារសេវាកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីបង្កើនទំនុកចិត្ត និងផ្តល់បទពិសោធន៍ទេសចរណ៍ប្រកបដោយគុណភាព។
វគ្គវិក្រឹតការពិសេសនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រសួងទេសចរណ៍ និង អាជ្ញាធរជាតិអប្សរា ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ឱ្យមានសមត្ថភាពខ្ពស់ ទាន់សម័យ និងស្របតាមស្តង់ដារវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិរក្សសម្បត្តិបេតិកភណ្ឌ និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ ដោយមគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកការទូតប្រកបដោយចីរភាព។

Image 2
Image 3
Image 4
Image 5
Image 6
Image 7

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn