សកម្មភាពថ្ងៃទី៦ ទី៧ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ក្នុងសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន (ASEAN MRA-TP)!!
បន្ទាប់ពីបានរៀបចំឯកសារសម្រាប់បង្រៀនស្របតាមស្តង់ដាអាស៊ាន សិក្ខាកាមទាំងអស់ បានបង្ហាញសមត្ថភាពជាក្រុម ក្នុងការបង្រៀន ដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន វិធីសាស្រ្តបង្រៀនលើទ្រឹស្តី និងអនុវត្តផ្ទាល់ លើឯកតាសមត្ថភាពដែលបានជ្រើសរើស។
សិក្ខាកាមបានចាប់ដៃគូរជាក្រុម (ក្នុងមួយក្រុម ២នាក់) ការបង្រៀនរយៈពេល ៤០នាទី ដោយមានការពិនិត្យ និងផ្តល់ពិន្ទុដោយគ្រូឧទ្ទេសផ្ទាល់។
ជាលទ្ធផលសិក្ខាកាមទាំងអស់បានបង្ហាញសមត្ថភាពក្នុងការបង្រៀនលើជំនាញ និងចំណេះដឹងស្របតាមស្តង់ដាអាស៊ាន ដោយទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល សិក្ខាកាមអាចយកប្រអប់បណ្តុះបណ្ដាលអាស៊ាន ទៅប្រើប្រាស់ និងបណ្តុះបណ្តាលខាងក្នុងស្ថាប័នរបស់ខ្លួនបាន។
































































