ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ហាក់ អនុប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល «ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» សម្រាប់សិក្ខាកាមនៅខេត្តស្ទឹងត្រែង។
ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាល លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសវិជ្ជាជីវៈលើមេរៀនស្តីពី «ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត សក្ដានុពលទេសចរណ៍ខេត្តស្ទឹងត្រែង» មេរៀននេះបានបង្ហាញពីទីតាំងភូមិសាស្ត្ររបស់ខេត្ត ប្រវត្តិនៃការកកើត និងការអភិវឌ្ឍ ព្រមទាំងសក្ដានុពលផ្នែកទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។
គោលបំណងសំខាន់នៃមេរៀន រួមមាន៖
១.លើកកម្ពស់ការយល់ដឹងអំពីទីតាំងភូមិសាស្ត្រ ព្រំប្រទល់ និងលក្ខណៈធម្មជាតិរបស់ខេត្តស្ទឹងត្រែង។
២.ស្វែងយល់ពីប្រវត្តិនៃការកកើត ការវិវត្ត និងអត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ខេត្ត។
៣.ស្គាល់អំពីសក្ដានុពលធនធានធម្មជាតិ វប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៤.ពង្រឹងការយល់ដឹងអំពីតួនាទីរបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។
៥.ជំរុញការចូលរួមក្នុងការអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ព្រមទាំងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
៦.អនុវត្តចំណេះដឹងដែលទទួលបាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យកាន់តែទូលំទូលាយ។
មេរៀននេះមានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹងទូលំទូលាយអំពីសក្តានុពល និងអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែង ដែលជាមូលដ្ឋានសម្រាប់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យទេសចរណ៍។ លើសពីនេះ វាបានជួយបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ព្រមទាំងជំរុញឱ្យសិក្ខាកាមចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចីរភាព ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកិត្យានុភាពរបស់ខេត្តស្ទឹងត្រែង និងព្រះរាជាណាចក្រកម្ពុជា។
Stung Treng Strengthens the Capacity of Community Tour Guides to Promote Sustainable Tourism Potential
Stung Treng Province: On 30 July 2026, Mr. Chea Hak, Deputy Chief of the Office of the Provincial Department of Tourism of Stung Treng, served as a guest lecturer in the Community Tour Guide Training Program conducted for trainees in Stung Treng Province.
During the training, the guest lecturer shared practical knowledge, professional experience, and technical expertise through a lecture entitled “Geography, History, and Tourism Potential of Stung Treng Province.” The session provided participants with a comprehensive understanding of the province’s geographical location, historical evolution, and tourism assets, including its natural, cultural, and historical attractions. These resources serve as a strong foundation for local economic development and the promotion of sustainable tourism.
The key learning objectives of the session were to:
1. Enhance participants’ understanding of the geographical location, boundaries, and natural characteristics of Stung Treng Province.
2. Provide insights into the province’s historical origins, development, and unique historical identity.
3. Increase awareness of the province’s natural resources, cultural heritage, and major tourist destinations that have the potential to attract both domestic and international visitors.
4. Strengthen understanding of the tourism sector’s contribution to economic and social development, as well as employment generation for local communities.
5. Encourage active participation in the conservation of natural and cultural heritage while promoting sustainable tourism development.
6. Enable participants to apply the knowledge acquired to effectively promote and showcase the tourism potential of Stung Treng Province to wider audiences.
This lesson played a vital role in equipping trainees with a comprehensive understanding of the distinctive identity and tourism potential of Stung Treng Province, thereby establishing a solid foundation for tourism development. Furthermore, it fostered a sense of pride and responsibility for preserving the province’s natural and cultural heritage, while encouraging participants to become active ambassadors for responsible and sustainable tourism. Through these efforts, the program contributes to strengthening the local economy and enhancing the reputation of both Stung Treng Province and the Kingdom of Cambodia as attractive and sustainable tourism destinations.
#MinistryOfTourismCambodia #StungTreng #CommunityTourGuides #TourGuideTraining #TourismEducation #TourismSkills #SustainableTourism #ResponsibleTourism #TourismDevelopment #TourismProfessionals #CapacityBuilding #DestinationPromotion














