ខេត្តកំពង់ឆ្នាំង៖ ក្រោមកិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញ «សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ» រយៈពេល ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំ និងសម្របសម្រួលដោយគ្រូបង្គោលជំនាញនៃមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន ១៦នាក់ (ស្រី ៨នាក់)។
វគ្គបណ្តុះបណ្តាលបានផ្តោតយ៉ាងសំខាន់លើទ្រឹស្តី និងការអនុវត្តផ្ទាល់លើមេរៀនចំនួន ៧ រួមមាន៖
១. ការងាររបស់ខ្ញុំជាអ្នកបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
២. ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច
៣. សេវាកម្មប្រណីត
៤. ចំណេះដឹងផ្នែកបញ្ជីមុខម្ហូប
៥. ជំនាញលក់
៦. ជំនាញផ្តល់សេវាកម្ម
៧. អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងភោជនីយដ្ឋាន
វគ្គបណ្តុះបណ្តាលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ប្រកបដោយចីរភាព។
សិក្ខាកាមទាំងអស់បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្ត ដើម្បីអភិវឌ្ឍអាជីវកម្ម និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្រោមអធិបតីភាព លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និងលោក ម៉ឹង វិសាលសុខ មេឃុំក្ដុលសែនជ័យ។ ក្នុងឱកាសនោះផងដែរ លោក សេង សាលី ក៏បាននាំយកនូវឆ័ត្រ និងអាវភ្លៀង ដែលជាអំណោយរបស់ក្រសួងទេសចរណ៍ ចែកជូនដល់តំណាងសហគមន៍ និងសិក្ខាកាមទាំងអស់ដែលបានចូលរួមផងដែរ។
Successful Completion of the Hospitality Kampuchea (HoKa) Training on Food and Beverage Service in Kampong Chhnang Province!
Kampong Chhnang Province: In strategic collaboration with the Kampong Chhnang Provincial Department of Tourism, the Skills Development Programme (SDP) implemented by Swisscontact has successfully concluded a 3-day Hospitality Kampuchea (HoKa) training course on "Food and Beverage Service." The sessions were delivered by certified national trainers from the Kampong Chhnang Provincial Department of Tourism, engaging a total of 16 participants (including 8 women).
The curriculum integrated theoretical foundations with hands-on practical experience, covering 7 core modules:
1. My Role as a Food and Beverage Service Professional
2. Hospitality Communication
3. Service Excellence
4. Menu Knowledge
5. Sales Skills
6. Service Delivery Skills
7. Food Safety, Hygiene, and Restaurant Security
This initiative plays a pivotal role in enhancing professional capacities in food and beverage services, elevating overall tourism service standards, and fostering sustainable eco-tourism development within local communities.
Participants demonstrated strong engagement and expressed a firm commitment to applying their newly acquired skills and knowledge toward optimizing their respective businesses and community initiatives.
The official closing ceremony took place at the Sre Ampil Waterfall Community-Based Ecotourism Site, presided over by Mr. Seng Saly, Director of the Kampong Chhnang Provincial Department of Tourism, and Mr. Meung Visalsok, Chief of Kdol Sen Chey Commune. On this occasion, Mr. Seng Saly presented umbrellas and raincoats—provided by the Ministry of Tourism—to the community representatives and participants in attendance.
#មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង #HoKa #Swisscontact #SDP #ទេសចរណ៍កម្ពុជា
#KampongChhnangTourism #HoKaTraining #Swisscontact #SkillsDevelopmentProgramme #TourismCambodia






































































